(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Vu Van MANH ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន BMC Group ប្រទេសវៀតណាម និង លោកស្រី មុត ចរិយា ស្ថាបនិក និងអគ្គនាយិកា សិប្បកម្មហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើ ការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។
---
(Phnom Penh): On the morning of Wednesday, 29 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, held a productive meeting with Mr. Akira SASAKI, Managing Director of Inoue Calcium Corporation.
The meeting was attended by His Excellency Secretary of State, His Excellency Under Secretary of State, Mr. Vu Van MANH, President and CEO of BMC Group, and Mrs. MUTH Chakrya Founder and Chairwoman of Handcrafted Cashew Nuts Stung Treng.
The discussions centered on expanding the export potential of Cambodian processed cashew nuts and pepper to the Japanese market while exploring investment opportunities in Cambodia’s agro-processing sector. His Excellency Secretary of State reaffirmed the Export Promotion Task Force’s dedication to strengthening the competitiveness of Cambodian agricultural products by upholding high processing standards, fostering innovation, and ensuring compliance with Japanese market requirements. This collaboration aligns with Cambodia’s broader strategy to diversify export markets and attract foreign investment, ultimately enhancing the agricultural value chain.









