(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍វឌ្ឍនភាពការងារស្តីពី៖
- កិច្ចប្រជុំស្ដីពីការរៀបចំផែនការសម្របសម្រួលថ្លៃកសិផលដំឡូងមី និងស្វាយចន្ទីសម្រាប់ឆ្នាំ២០២៥
- ស្ថានភាពស្រូវអង្ករ និងមៀនប៉ៃលិន (តាង៉ែន)
២. របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ
៣. របាយការណ៍វឌ្ឍនភាពការងារស្ដីពី៖
- ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O)
- ការពន្លឿននីតិវិធីចុះបញ្ជីម៉ាក
- ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងបង្កាន់ដៃបង់ប្រាក់សេវាសាធារណៈ
៤. បញ្ហាផ្សេងៗ។
---
Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of January 2025 of the Ministry of Commerce
...
(Phnom Penh): On the afternoon of Thursday, 30 January 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of January 2025 of the Ministry of Commerce. The meeting was attended by the ministry's leaders and relevant officials.
The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agendas:
1. Brief report on the work progress of:
- The meeting on the preparation of a plan for coordinating the prices of cassava and cashew agricultural products for 2025
- The situation of rice and Pailin longan (Tangen)
2. Brief report on the work progress of the Export Promotion Task Force
3. Brief report on the work progress of:
- Free Trade Agreement Portal System (FTA Portal) and issuance of Certificates of Origin (C/O)
- Acceleration of trademark registration procedures
- Submission of annual declaration and receipts for public service payments
4. Other matters.












