ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្នុងនាមជាប្រធានចប់អាណត្តិរបស់ក្រុមប្រទេស G77 និងចិន បានផ្ទេរតួនាទីជាផ្លូវការជូន លោក Cristóbal MELGAR PAZOS ភារៈធារីស្ដីទីនៃស្ថានបេសកកម្មប៉េរូ ដើម្បីធ្វើជាប្រធានបន្តពីកម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២៥។ ពិធីផ្ទេរតួនាទីនេះ ក៏មានវត្តមានចូលរួមរបស់ លោក Pedro Manuel MORENO អគ្គលេខាធិការរងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) និងជាតំណាងរបស់ លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការអង្គការ UNCTAD ព្រមទាំងសមាជិកក្រុមប្រទេស G77 និងចិន ផងដែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ, ស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្នុងនាមជាប្រធានចប់អាណត្តិរបស់ក្រុមប្រទេស G77 និងចិន បានផ្ទេរតួនាទីជាផ្លូវការជូន លោក Cristóbal MELGAR PAZOS ភារៈធារីស្ដីទីនៃស្ថានបេសកកម្មប៉េរូ ដើម្បីធ្វើជាប្រធានបន្តពីកម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២៥។ ពិធីផ្ទេរតួនាទីនេះ ក៏មានវត្តមានចូលរួមរបស់ លោក Pedro Manuel MORENO អគ្គលេខាធិការរងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) និងជាតំណាងរបស់ លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការអង្គការ UNCTAD ព្រមទាំងសមាជិកក្រុមប្រទេស G77 និងចិន ផងដែរ។

សូមជម្រាបជូនថា ក្រុមប្រទេស G77 និងចិន គឺជាក្រុមចរចាធំជាងគេនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ និងដែលបច្ចុប្បន្នមានសមាជិកសរុប ១៣៤ ប្រទេស ក្នុងនោះគណៈប្រតិភូកម្ពុជាបានទទួលធ្វើជាអនុប្រធានក្រុមនេះចាប់តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និងជាប្រធានចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ នៅក្នុងអាណត្តិជាប្រធាន គណៈប្រតិភូកម្ពុជាបានធ្វើជាតំណាងក្រុមចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សានិងចរចា ក្រោមក្របខ័ណ្ឌអង្គការ UNCTAD សរុបប្រមាណ ៩៥លើក រួមទាំងការសម្របសម្រួលផ្ដល់ធាតុចូលនានារបស់ក្រុមនេះទៅក្នុងកិច្ចពិភាក្សានៅទីក្រុងញូវយ៉ក ព្រមទាំងបានដឹកនាំការពិភាក្សានិងបង្កើតក្រុមការងារចំនួន៣ គឺ ក្រុមការងារ ស្តីពីសេដ្ឋកិច្ចឌីជីថល និងឌីជីថលូបនីយកម្មសម្រាប់អភិវឌ្ឍន៍ ក្រុមការងារស្តីពីហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ និងក្រុមការងារស្តីពីបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាបានសម្របសម្រួលរៀបចំខួបលើកទី ៦០ឆ្នាំ នៃការបង្កើតក្រុម G77 និងចិន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យនិងផ្លែផ្កា ដោយមានការរៀបចំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមកម្រិតអគ្គរាជ/រដ្ឋទូត និងសេចក្តីប្រកាសព័ត៌មានជាអាទិ៍ ព្រមទាំងបានដឹកនាំនិងសម្របសម្រួលកិច្ចពិភាក្សានិងចរចាផ្ទៃក្នុងសម្រាប់ស្វែងរកជំហររួម ដើម្បីជាមូលដ្ឋានគោលសម្រាប់ចូលរួមចរចានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការUNCTADលើកទី១៦ ដែលគ្រោងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥ ខាងមុខ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណ និងកោតសរសើរគណប្រតិភូកម្ពុជា ក្នុងការដឹកនាំក្រុមប្រទេស G77 និងចិនប្រកបដោយការទទួលខុសត្រូវ និងមានគោលដៅច្បាស់លាស់ ព្រមទាំងគូសបញ្ជាក់អំពីការបន្តគាំទ្រការចរចាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមសម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ផងដែរ។

បន្ថែមលើការប្តេជ្ញាដឹកនាំក្រុមរបស់ប្រទេសប៉េរូប្រធានដឹកនាំថ្មី តំណាងក្រុមប្រទេស អភិវឌ្ឍន៍តិចតួច ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្រុមប្រទេសអាហ្វ្រិក ក្រុមប្រទេសអាម៉េរិកឡាទីននិងការ៉ាអ៊ីព ក្រុមប្រទេសអារ៉ាប់ ក្រុមប្រទេសកម្រងកោះកំពុងអភិវឌ្ឍន៍ និងសមាជិកជាច្រើនក៏បានចូលរួមផុលផុសធ្វើបទអន្តរាគមន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាក្នុងការដឹកនាំក្រុមប្រទេស G77 និងចិនក្នុងអាណត្តិរបស់ខ្លួនប្រកបដោយផ្លែផ្កានិងសមិទ្ធផលជាច្រើន បើទោះបីកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី៕

---

(Geneva, Switzerland): On the morning of Tuesday, 28 January 2025, His Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the World Trade Organization and other international organizations (Economy and Trade) in Geneva, in his capacity as the outgoing Chair of the Group of 77 and China (Geneva Chapter), officially handed over the chairmanship to Mr. Cristóbal MELGAR PAZOS, Chargé d'Affaires of the Permanent Mission of Peru, for the 2025 mandate.

The official handover ceremony was also attended by Mr. Pedro Manuel Moreno, Deputy Secretary-General of UNCTAD, representing Ms. Rebeca Grynspan, Secretary-General of UNCTAD, along with members of the Group of 77 and China.

The Group of 77 and China is the largest negotiating group within the United Nations system, currently comprising 134 member countries. The Cambodian delegation assumed the duties of Vice-Chair of the Group of 77 and China (Geneva Chapter) on 23 November 2022 and took over the chairmanship on 30 January 2024. During its tenure, the Cambodian delegation represented the Group in approximately 95 meetings and negotiations, including facilitating the Group’s inputs into discussions at the United Nations in New York.

Additionally, it led discussions and established three working groups: the Working Group on Digital Economy and Digitalization for Development, the Working Group on Financing for Development, and the Working Group on Climate Change, Trade, and Sustainable Development.

Moreover, the Cambodian delegation successfully coordinated the 60th anniversary of the Group’s establishment on 13 September 2024, organizing high-level dialogues, adopting a joint ambassadorial statement, and issuing a press release. In preparation for the UNCTAD XVI Ministerial Conference scheduled for October 2025, Cambodia also led and coordinated internal discussions and negotiations to establish a common position for participation in the conference negotiations.

On this occasion, the Deputy Secretary-General expressed his appreciation and recognition of the Cambodian delegation for its visionary leadership and commitment. He also reaffirmed his support for the Group in the upcoming Ministerial Conference negotiations and its dedication to upholding multilateralism for trade and development.

In addition to the commitment of the incoming Chair from the Peruvian delegation, coordinators from various regional groups—including the Least Developed Countries (LDCs), the Asia-Pacific Group (APG), the Group of Latin American and Caribbean Countries (GRULAC), the Arab Group, and the Small Island Developing States (SIDS)—as well as many other member states, participated in the event. They delivered remarks praising and highly appreciating the Cambodian delegation’s leadership of the Group of 77 and China. Despite Cambodia's status as a least-developed country, it successfully led the Group to many remarkable achievements and outcomes during its term.

https://s2.moc.gov.kh/mocspace/mocspace_1738380424307.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424189.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424258.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424362.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424182.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424219.jpg
https://s2.moc.gov.kh/mocspace/mocspace_1738380424212.jpg