លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះទស្សនកិច្ចក្នុងក្រុមហ៊ុនទាំងពីរខាងលេី ដេីម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរខាងលើ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ស៊ីនជិន, ចិន)៖ នាថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជេីញរបស់ក្រុម Heli-Eastern និង Amber Aviation Limited របស់ទីក្រុងស៊ីនជិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះទស្សនកិច្ចក្នុងក្រុមហ៊ុនទាំងពីរខាងលេី ដេីម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរខាងលើ។

សូមជម្រាបជូនថា ក្រុមហ៊ុន Heli-Eastern ជាក្រុមហ៊ុនផលិត ចែកចាយយន្តហោះ Drove ខ្នាតតូច សម្រាប់បម្រេីដល់វិស័យដឹកជញ្ជូនក្នុងទីក្រុង និងសម្រាប់បម្រេីការងារកសិកម្ម ព្រមទាំងធ្វេីអាជីវកម្មបម្រេីសេវាហោះហេីរយន្តហោះ Helicoper ក្នុងតំបន់ Great Bay Areaម(Guangdong-Hong Kong-Macao Great Bay Area)។ ដោយឡែក ក្រុមហ៊ុន Amber Aviation Limited ជាក្រុមហ៊ុនបម្រេីសេវាហោះហេីរយន្តហោះ Private Jet សម្រាប់ការធ្វេីដំណេីរនៅក្នុងតំបន់អាស៊ាន។

តាមការបញ្ជាក់ ក្រុមហ៊ុនទាំងពីរខាងលើ បានបង្ហាញបំណងចង់មកធ្វេីពាណិជ្ជកម្មនៅកម្ពុជានាពេលខាងមុខ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាលេីសេវាហោះហេីរឯកជន ផងដែរ។

---

(Shenzhen, China): On Friday, 3 January 2025, responding to invitations from Heli-Eastern and Amber Aviation Limited, Mr. Lao Nguon Eng, Commercial Attaché at the Consulate General of Cambodia in Guangzhou, Guangdong Province, People’s Republic of China, visited the two companies to observe their operations. These companies plan to expand their businesses and strengthen cooperation in ASEAN, including Cambodia.

Heli-Eastern produces and delivers various types of drones in China, including those used for urban transportation and agriculture. It also provides urban air services in the Greater Bay Area (Guangdong-Hong Kong-Macao Greater Bay Area).

Amber Aviation Limited provides aviation services using its private jets to transport passengers within ASEAN and has been strengthening cooperation with ASEAN member states, including Cambodia.

Both companies expressed their intention to expand their businesses in Cambodia and strengthen close cooperation with the country.

https://s2.moc.gov.kh/mocspace/mocspace_1736414067486.jpg
https://s2.moc.gov.kh/mocspace/mocspace_1736414067599.jpg
https://s2.moc.gov.kh/mocspace/mocspace_1736414067532.jpg
https://s2.moc.gov.kh/mocspace/mocspace_1736414067663.jpg
https://s2.moc.gov.kh/mocspace/mocspace_1736414067565.jpg
https://s2.moc.gov.kh/mocspace/mocspace_1736414067668.jpg