ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់តាមដានការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជា (IDP) នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើ”សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់តាមដានការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជា (IDP) នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ មានវិធានការអនុវត្តចំនួន ១៣៨ ដែលក្នុងនោះគិតត្រឹមឆ្នាំ២០២៣ នេះបានអនុវត្តពេញលេញបាន ៩៧ ស្មើនឹង ៧០% និងកំពុងអនុវត្តមានចំនួន ៤១វិធានការ។

ក្រសួងពាណិជ្ជកម្មក្នុងនាមជាស្ថាប័នមួយដែលទទួលបន្ទុកអនុវត្តនូវវិធានការចំនួន៨ បានអនុវត្តយ៉ាងពេញលេញនូវវិធានការទាំងអស់ខាងលើ ហើយកំពុងមានវឌ្ឍនភាពបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ លើវិធានការនីមួយនៃវិធានការទាំង៨ ខាងលើ។

https://s2.moc.gov.kh/mocspace/mocspace_1736413952029.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952111.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952065.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952025.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952041.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952061.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952150.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952155.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952180.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952186.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952211.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952102.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952258.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952254.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952335.jpg
https://s2.moc.gov.kh/mocspace/mocspace_1736413952299.jpg