ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមបុណ្យគម្រប់៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមបុណ្យគម្រប់៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ដោយបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅប្រុសចៅស្រី និងជាការបាត់បង់ពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលក្នុងការលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

https://s2.moc.gov.kh/mocspace/mocspace_1736324304229.jpg
https://s2.moc.gov.kh/mocspace/mocspace_1736324304318.jpg
https://s2.moc.gov.kh/mocspace/mocspace_1736324304186.jpg
https://s2.moc.gov.kh/mocspace/mocspace_1736324304298.jpg
https://s2.moc.gov.kh/mocspace/mocspace_1736324304224.jpg