ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម , អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, និងជាសហអគ្គលេខាធិការរងពិព័រណ៍ចិន-អាស៊ាន បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ផងដែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ណាននីង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម , អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, និងជាសហអគ្គលេខាធិការរងពិព័រណ៍ចិន-អាស៊ាន បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡេីងដើម្បី (១) បូកសរុបលទ្ធផល សង្ខេប អំពីការចូលរួមពិព័រណ៍ចិន-អាស៊ាន លេីកទី២១ (២)ការដាក់សំណេីគម្រោងការងារ និងយន្តការ ក្នុងការជ្រេីសរេីសប្រទេសកិត្តិយស សម្រាប់ការរៀបចំពិព័រណ៍ចិន-អាស៊ាន លេីកទី២២ (៣) ការប្រគល់ពានរង្វាន់ដល់ ប្រទេសជាមាជិកអាស៊ានក្នុង ការសហការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ។

ជាលទ្ធផល កិច្ចប្រជុំនេះ សម្រេចបាននូវផ្លែផ្កា ដូចជា៖ (១) ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ - ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណានីង តំបន់ស្វ័យក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន, (២) ប្រទេសកិត្តិយសសម្រាប់ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ គឺប្រទេសមីយ៉ាន់ម៉ា, (៣) ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះ ប្រទេសកម្ពុជាទទួលបានពាន់រង្វាន់ចំនួន ៥គ្រឿង រួមមាន៖ ១. ពានរង្វាន់ក្នុងការៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់ក្នុងការរៀបចំអ្នកតាំងពិព័រណ៍ , ៣. ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជន ចូលរួមពិព័រណ៍អនឡាញ, ៤. ពានរង្វាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ, និង ៥.ពានរង្វាន់ក្នុងការរៀបចំផលិតផលតាំងពិព័រណ៍តាមផ្នែកបានល្អ។

---

(Nanning, Guangxi, P.R. China): On the morning of Thursday, September 26, 2024, His Excellency SOK Darith, Advisor to the Ministry of Commerce, Deputy Director-General of the General Directorate of Trade Promotion, and Co-Vice Secretary-General of the CAEXPO Secretariat, attended the Senior Officials' Meeting (SOM) for the 21st China-ASEAN Expo. The meeting was presided over by Mr. LI An, Deputy Director-General of the Department of Asian Affairs of the Ministry of Commerce (MOFCOM), and Dr. WEI Zhaohui, Secretary-General of the CAEXPO Secretariat. China-ASEAN officials responsible for exhibition affairs and investment also participated.

The objectives of the meeting were: (1) to summarize the 21st CAEXPO; (2) to put forward work proposals and tasks for the 22nd CAEXPO and to brief on the country of honor for the 22nd CAEXPO in 2025; and (3) to award the ASEAN co-organizers for their contributions to the 21st CAEXPO.

The SOM concluded successfully with the following results: (1) The 22nd China-ASEAN Expo will be held from September 17-21, 2025, in Nanning, Guangxi Zhuang Autonomous Region, P.R. China; (2) The Country of Honor for the 22nd CAEXPO will be the Republic of the Union of Myanmar; and (3) Cambodia won five awards for the 21st CAEXPO: Best National Pavilion, Best Exhibitor Organizer, Best Organizer for Online CAEXPO, Best Promotion on Investment Cooperation, and Best Industry Organizer.

https://s2.moc.gov.kh/mocspace/mocspace_1727414792245.jpg
https://s2.moc.gov.kh/mocspace/mocspace_1727414792063.jpg
https://s2.moc.gov.kh/mocspace/mocspace_1727414792226.jpg
https://s2.moc.gov.kh/mocspace/mocspace_1727414792429.jpg
https://s2.moc.gov.kh/mocspace/mocspace_1727414792340.jpg
https://s2.moc.gov.kh/mocspace/mocspace_1727414792156.jpg