លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការិយាល័យរបស់ក្រុមហ៊ុន Amazon (Amazon Global Selling) នៅទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងសក្តានុពលសម្រាប់ការលក់ផលិតផលកម្ពុជានៅលើថ្នាល Amazon

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហាងចូវ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការិយាល័យរបស់ក្រុមហ៊ុន Amazon (Amazon Global Selling) នៅទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងសក្តានុពលសម្រាប់ការលក់ផលិតផលកម្ពុជានៅលើថ្នាល Amazon។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន Amazon បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងបានធ្វើបទបង្ហាញអំពីការគាំទ្រផ្សេងៗរបស់ Amazon សម្រាប់អ្នកលក់តាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរកទីផ្សារថ្មីៗ និងពង្រីកវិសាលភាពផលិតផលកម្ពុជាទៅកាន់ពិភពលោក ដោយផ្តោតជាពិសេសលើការចាប់យកកាលានុវត្តភាពពាណិជ្ជកម្មឌីជីថល។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាលើកកម្ពស់សហគ្រិន និងធុរជនកម្ពុជាឱ្យចូលទៅកាន់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកសកល បង្កើតបណ្ដាញថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យឈានឆ្ពោះទៅមុខ។ បន្ថែមពីនេះ នាពេលខាងមុខ ក្រសួងនឹងមានកិច្ចពិភាក្សាបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងធានាបានថា កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារអន្តរជាតិដ៏ធំរបស់ក្រុមហ៊ុន Amazon ព្រមទាំងបង្កើនឱកាសនាំចេញសម្រាប់សហគ្រិនកម្ពុជាដែលកំពុងរីកលូតលាស់ ផងដែរ។

---

(Hangzhou, China): On the afternoon of Thursday, 26 September 2024, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, led a delegation to visit the Amazon Global Selling office in Hangzhou, People's Republic of China, to discuss the potential for Cambodian products to be listed on the Amazon platform.

On that occasion, Amazon offered an in-depth tour of their Hangzhou office and delivered a comprehensive presentation on their platform's various support services for online sellers.

During the visit, Her Excellency Secretary of State stressed the Ministry of Commerce's efforts to explore new markets and expand the global reach of Cambodian goods, with a particular focus on harnessing digital trade opportunities.

Her Excellency Secretary of State continued that the Ministry is committed to empowering Cambodian entrepreneurs and businesses to access global e-commerce platforms, creating new channels for trade, and driving the country's digital economy forward. Further discussions are underway to strengthen cooperation and ensure that Cambodia can take advantage of Amazon's vast international marketplace, boosting export opportunities for Cambodia's budding entrepreneurs.

https://s2.moc.gov.kh/mocspace/mocspace_1727406251780.jpg
https://s2.moc.gov.kh/mocspace/mocspace_1727406251678.jpg
https://s2.moc.gov.kh/mocspace/mocspace_1727406251739.jpg
https://s2.moc.gov.kh/mocspace/mocspace_1727406251697.jpg