(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុង Jiaxing ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Sheng Quansheng អនុប្រធានគណៈកម្មាធិការទីក្រុង Jiaxing ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
គោលបំណងនៃជំនួបនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន ដែលបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ គណៈប្រតិភូទីក្រុង Jiaxing មានបំណងសិក្សាស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមួយចំនួននៅកម្ពុជា ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងវិស័យកសិកម្ម។
---
His Excellency SEANG Thay, Secretary of State of Commerce, received a courtesy call from a delegation from Jiaxing, Zhejiang Province, People’s Republic of China.
...
(Phnom Penh): On the morning of Wednesday, 25 September 2024, His Excellency SEANG Thay, Secretary of State of the Ministry of Commerce, received a courtesy call from the Jiaxing delegation from Zhejiang Province, the People's Republic of China, led by Mr. Sheng Quansheng, Vice Chairman of the Jiaxing Municipal Committee. His Excellency/Her Excellency Undersecretary of State and many relevant officials also participated.
The objective of the meeting was to promote bilateral cooperation between Cambodia and China, which has provided immense benefits in all sectors. The Jiaxing delegation intends to explore some of the economic, trade, and investment potential in Cambodia, especially in solar energy and agriculture.