ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសមាគមផ្លាស់ប្តូរ​ការអភិវឌ្ឍអន្តរជាតិ (International Interchange Development Association)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ​ជាមួយ​សមាគមផ្លាស់ប្តូរ​ការអភិវឌ្ឍអន្តរជាតិ (International Interchange Development Association) ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ហិរញ្ញវត្ថុ ថាមពល បច្ចេកវិទ្យា ទេសចរណ៍ អប់រំ សំណង់ និងវិស័យកសិកម្ម។  

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនូវមតិយោបល់គ្នាលើកិច្ចសហការរវាងក្រសួងពាណិជ្ជ​កម្ម និងសមាគមផ្លាស់ប្តូរ​ការអភិវឌ្ឍអន្តរជាតិ (IIDA) និងដើម្បីស្វែងយល់អំពីព័ត៌មាន តម្រូវការ និង វិស័យអាទិភាពនៃការធ្វើធុរកិច្ចនិងការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនិងកំណើនជា​វិជ្ជមាន​នៃទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ រួមនឹងសក្តានុពលនិងឱកាសនៃ​ការធ្វើ​ពាណិជ្ជកម្ម​និង​ការ វិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ឯកឧត្តមបានអំពាវនាវឱ្យធុរជននិងវិនិយោគិន​កូរ៉េមក បណ្តាក់ទុនធ្វើធុរកិច្ចតាមវិស័យដែលជាឯកទេសរបស់ខ្លួននៅប្រទេសកម្ពុជាឱ្យកាន់តែច្រើន ជាពិសេសនៅ​ក្នុង វិស័យកសិកម្ម ការកែច្នៃកសិផល អប់រំ ថាមពល និងការស្រាវជ្រាវនិងការអភិវឌ្ឍ (R&D)។

- - -

His Excellency Pich Rithi, Secretary of State of Commerce, meets International Interchange Development Association (IIDA)

(Seoul, Republic of Korea): On the morning of Tuesday, 14 May 2024, in Seoul, Republic of Korea, His Excellency PICH Rithi, high representative of Her Excellency CHAM Nimul, Minister of Commerce, led Ministry of Commerce’s delegation to meet International Interchange Development Association (IIDA).

This meeting was organized to exchange views on cooperation between the Ministry of Commerce and International Interchange Development Association (IIDA), and to find out more information, needs, and priority sectors of the Korean business people and investors.

At the meeting, His Excellency Secretary of State informed the meeting about the progress and positive growth of Cambodia-Korea bilateral trade volume, as well as the potentials and opportunities for trade and investment in Cambodia, and called for the Korean business owners and investors to invest and do more businesses in their specialized sectors in Cambodia, especially in agriculture, agro-processing, education, energy, and research and development (R&D).

https://s2.moc.gov.kh/mocspace/mocspace_1715762013673.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013452.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013830.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013477.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013685.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013860.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013776.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013764.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013733.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013759.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013615.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013899.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013851.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013885.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013721.jpg
https://s2.moc.gov.kh/mocspace/mocspace_1715762013855.jpg