លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Lotte Hotel World លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA)។ គណៈប្រតិភូកម្ពុជាត្រូវបានចូលរួម ដោយក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។  

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ព្រមទាំងកត់សម្គាល់លទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជារួមរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដ៏គួកត់សម្គាល់ពីការអនុវត្តកិច្ចព្រមព្រៀង CKFTA។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្រ្តី បានឯកភាពជាមួយការកត់សម្គាល់របស់ភាគីកូរ៉េ ព្រមទាំងបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA នឹងក្លាយជាយន្តការមួយដ៏មានសារៈសំខាន់ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

កិច្ចប្រជុំលើកទី១ នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាតាមដានវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ បន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មក។

Her Excellency CHAM Nimul, Minister of Commerce, co-chairs the 1st Meeting of the Cambodia-Korea Free Trade Agreement Joint Committee (CKFTA JC)

...

(Seoul, Republic of Korea): On the morning of Monday, 13 May 2024, Her Excellency CHAM Nimul, Minister of Commerce, co-chaired the 1st Meeting of the Cambodia-Korea Free Trade Agreement Joint Committee (CKFTA JC) with His Excellency CHEONG Inkyo, Minister for Trade of the Republic of Korea. The Cambodian delegation consisted officials from relevant Ministries/Institutions including Ministry of Economy and Finance and General Directorate of Customs and Excises.

To begin, His Excellency CHEONG Inkyo, Minister for Trade of the Republic of Korea expressed his warm welcome to Her Excellency Minister and the Cambodian delegation, and noted positive progress of trade cooperation between the two countries, as well as the remarkable results of the CKFTA implementation. In addition, Her Excellency Minister also agreed with the remarks of the Korean counterpart and expressed her optimism that the Cambodia-Korea Free Trade Agreement (CKFTA) will become an important mechanism to promote more trade and investment cooperation.

The 1st CKFTA JC was organized to discuss and follow up the progress of trade relations between Cambodia and the Republic of Korea after the entry into force of the Free Trade Agreement between the Royal Government of the Kingdom of Cambodia and the Government of the Republic of Korea on December 1, 2022.

https://s2.moc.gov.kh/mocspace/mocspace_1715587864896.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865012.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865450.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865294.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865283.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865157.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865411.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865301.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865243.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865262.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865512.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865258.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865517.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865298.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587865327.jpg