ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ នៅខេត្តពោធិ៍សាត់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ ចូលរួមពិធីសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៧ ខែមេសា ឆ្នាំ២០២៤ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។  

ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន និងមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជនជាច្រើនរូប។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ រៀបចំចំនួន ៧ថ្ងៃ ដោយមានព្រឹត្តិការណ៍អមមួយចំនួន ដូចជា៖ ពិធីសម្ពោធ វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ការតាំងលក់ផលិតផល និងការប្រគំតន្រ្តីពេលរាត្រី។ ព្រឹត្តិការណ៍ខាងលើ មានស្តង់តាំងបង្ហាញផលិតផលចំនួន ១៨០ស្តង់ ផលិតផលដែលបានយកមកដាក់តាំងនាពេលនេះ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ទឹកត្រី ទឹកស៊ីអ៊ីវ ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ផលិតផលកសិកម្ម និងផលិតផលទូទៅមួយចំនួន៕

https://s2.moc.gov.kh/mocspace/mocspace_1712130487745.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488369.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488339.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488801.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488615.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488604.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488748.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130489053.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488753.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488916.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488769.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488331.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488158.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488713.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488910.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488762.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488811.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488470.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488557.jpg
https://s2.moc.gov.kh/mocspace/mocspace_1712130488989.jpg