លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (​​ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា​ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  

ជាកិច្ចចាប់ផ្តើមលោក​អភិបាល​ក្រុង​ Asakuchi បាន​​គោរព​​ណែនាំ​ផលិតផល​សក្តានុពលសំខាន់ៗរួមមាន​ ​ស្រា​ មី​ និង​វិស័យ​នេសាទសមុទ្រ​​(អយស្ទ័រ) ​នៃ​​ទីក្រុង Asakuchi ​ខេត្ត​ Okayama ប្រទេស​ជប៉ុន ក្នុង​គោល​បំណងទទួល​អនុសាសន៍​​​ណែនាំ​ពី​ ​លោក​ជំទាវ​រដ្ឋមន្រ្តី​ ​ពិនិត្យ​ពី​ផលិត​ផល​សក្តានុពល​ពី​ទីក្រុង​ Asakuchi រួម​ទាំង​ពិភាក្សាពាក់​ព័ន្ធ​នឹងការ​ផ្ទេរ​បច្ចេក​វិទ្យា​មកកាន់​កម្ពុជា​សម្រាប់​ធ្វើការ​កែច្នៃ​ផលិតក្នុង​ស្រុក​ ប្រកបដោយ​គុណ​ភាព និង​មាន​ស្តង់ដារ​​ខ្ពស់​ដូច​​ប្រទេស​ជប៉ុន។ ឆ្លៀតក្នុង​ឱកាសនេះ ​លោក Kazunori KATO អនុ​ប្រធាន​សមាគម​សមាគម​ជប៉ុន-​កម្ពុជា ក៏​បាន​គោរពណែនាំ​សមាសភាពក្រុមហ៊ុន​ជប៉ុន ដែល​​​​កំពុង​​បណ្តាក់ទុន​ និង​មាន​បំណង​ចង់​បណ្តាក់​ទុន​នៅកម្ពុជា​​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិការ​ និង​​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ប្រទេ​ស​កម្ពុជា​។​

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុងដែលផលិតចេញពីអង្ករ។ លោកជំទាវរដ្ឋមន្ត្រីក៏បានស្នើ លោកអភិបាលក្រុង Asakuchi លើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក។

https://s2.moc.gov.kh/mocspace/mocspace_1712129916212.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129916247.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129927955.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129928066.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129928443.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129928173.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129928231.jpg
https://s2.moc.gov.kh/mocspace/mocspace_1712129928287.jpg