លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។   

កិច្ចប្រជុំចង្អៀតនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិភាក្សាតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធផ្សេងៗនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដូចជា អាទិភាពការងារប្រចាំឆ្នាំ២០២៤ វឌ្ឍនភាពការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន វឌ្ឍនភាពការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន គំនិតផ្ដួចផ្ដើមសម្រាប់រៀបវារៈចីរភាពអាស៊ាន ការបង្កើតទស្សនវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០៤៥ យុទ្ធសាស្រ្តអាស៊ានសម្រាប់បញ្ហាថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយដៃគូសន្ទនា វឌ្ឍនភាពការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មសេវាកម្មអាស៊ាន និងជាពិសេសពិភាក្សា និងអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ឆ្នាំ២០២៤។ 

Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, led Cambodia’s delegation to participate in the 30th ASEAN Economic Ministers’ Retreat (30th AEM Retreat) in Luang Prabang, Lao PDR

(Luang Prabang, Lao PDR): On 9 March 2024, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, in response to the invitation by His Excellency Malaithong Kommasith, Minister of Industry and Commerce of Lao PDR, as the Chair of ASEAN Economic Ministers for 2024, led Cambodia’s delegation to participate in the 30th ASEAN Economic Ministers’ Retreat (30th AEM Retreat) in Luang Prabang, Lao PDR.

The 30th AEM Retreat was organized by Lao PDR as the Chair of ASEAN in 2024 in order to discuss and follow up on the relevant progresses of ASEAN economic integration, such as the Annual Priorities for 2024, the Progress of ASEAN Digital Economic Framework Agreement Negotiation, the Progress of ATIGA Upgrade Negotiation, ASEAN Sustainability Initiatives, the development of ASEAN Community Vision 2045, ASEAN Strategy for New and Emerging Issues under ASEAN+1 FTAs, ASEAN-China 3.0 Upgrade Negotiation, ASEAN Services Facilitation Framework, and especially the endorsement of Priority Economic Deliverables for Lao PDR’s ASEAN Chairmanship 2024.

https://s2.moc.gov.kh/mocspace/mocspace_1710141663874.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665839.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141669428.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141666993.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665177.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665769.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665597.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665861.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141667985.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665883.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665223.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141665887.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141687140.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141688172.jpg
https://s2.moc.gov.kh/mocspace/mocspace_1710141687193.jpg