ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលគោរពព្រះវិញ្ញាណក្ខន្ធសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ឆ្នាំ ដោយព្រះជរាពាធ ។  

ការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់ជាតិ និងក៏ជាការបាត់បង់មហាវីរសង្ឃកំពូល ដែលបានលះបង់ និងបូជាព្រះកាយពល ព្រះប្រាជ្ញាស្មារតី ពេញមួយព្រះជន្មរបស់ព្រះអង្គ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជាឱ្យបានគង់វង្ស និងចម្រើនរុងរឿង។

ក្នុងពេលវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មទាំងអស់គ្នា បានចូលរួមរំលែកព្រះមរណទុក្ខជាមួយ សម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕

https://s2.moc.gov.kh/mocspace/mocspace_1709438396728.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438397273.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438396967.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438397334.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438397352.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438397234.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438397111.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438412941.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438413177.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438412680.jpg
https://s2.moc.gov.kh/mocspace/mocspace_1709438412950.jpg