លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅខេត្តអត្តពើ ប្រទេសឡាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ខេត្តអត្តពើ ប្រទេសឡាវ)៖ នា​ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តអត្តពើ ប្រទេសឡាវ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ៍អមនៃកិច្ច​ប្រជុំ​គណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th JCC CLV DTA)។

ព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ ប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយមានអាជីវករនៃប្រទេសទាំងបីចូលរួមដាក់តាំងបង្ហាញផលិតផល សរុបមានចំនួន ១១៨ស្តង់​។ ផលិតផល​របស់កម្ពុជា​ដែលតាំងបង្ហាញមាន​ដូចជា​៖ នំស្រួយ​ នំ​ដំឡូង​ នំប៉័ង​ក្រៀម​ ស្ករ​គ្រាប់​ អាហារ​សម្រន់ បន្លែផ្លែ​ឈើ​ក្រៀម​ ប្រេង​រឹត​សម្រួល​សរសៃ​ និងប្រេង​កូឡា។

---

Her Excellency CHAM Nimul, Minister of Commerce Chairwoman of the CLV DTA JCC of the Kingdom of Cambodia, visited Trade, Investment, and Tourism Fairs in Attapeu, Lao PDR.

(Attapeu Lao PDR): On the evening of Thursday, 29 February 2024, Her Excellency CHAM Nimul, Minister of Commerce, visited Trade, Investment, and Tourism Fairs, which are side events of the 13th Joint Coordination Committee on Cambodia-Laos-Viet Nam Development Triangle Area (13th JCC CLV DTA).

The events are held over four days, from February 26 to March 1, with the participation of various enterprises from the three countries totaling 118 booths. The products from Cambodia are crackers, chips, dried bread, candy, snacks, dried vegetables and fruits, massage oil, and balm.

https://s2.moc.gov.kh/mocspace/mocspace_1709437842021.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437842973.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437842513.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437842834.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437843141.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437843323.jpg