លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សា​និង​ពិនិត្យ​លទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សា​និង​ពិនិត្យ​លទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Agility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រុមហ៊ុននេះក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ។

(Abu Dhabi): On the morning of Tuesday, 27 January 2024, in Abu Dhabi, the United Arab Emirates, during the 13th Ministerial Conference (MC13) of the World Trade Organization (WTO), Her Excellency CHAM Nimul, Minister of Commerce, met with Mr. SUSHANT Palakurthi Rao, Managing Director, Global External Relations of Agility Group, to discuss opportunities for investment in the aviation sector, trade facilitation, and other sectors in Cambodia.

Agility Group is one of the world's largest aviation services companies, with operations on six continents, providing ground services, fuel services, and air cargo services, and owning Class A warehousing and logistics complexes in the Middle East, Africa, and South Asia.  

https://s2.moc.gov.kh/mocspace/mocspace_1709017515332.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017514773.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017515524.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017521443.jpg