លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងពិធីនោះដែរ លោកជំទាវរដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈប្រតិភូកម្ពុជា បានចូលរួមអនុម័តជាផ្លូវការនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទី១៦៥ និង ១៦៦ របស់សហភាពកូម៉ូរ៉ូស និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ។  

(Abu Dhabi): On the morning of Monday, 26 February 2024, at the Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, led Cambodian Delegation to attend the Opening Session of the 13th Ministerial Conference of the WTO. In the Session, Her Excellency Minister, as the Head of Delegation for Cambodia, joined all other WTO Members in adopting the accession of the Union of Comoros and the Democratic Republic of Timor-Leste to the WTO as the 165th and 166th Members respectively.

https://s2.moc.gov.kh/mocspace/mocspace_1708966781209.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966782416.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966781260.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966781978.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966781809.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966796943.jpg
https://s2.moc.gov.kh/mocspace/mocspace_1708966796748.jpg