ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី "ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញសាធារណៈ" ជាភាសាអង់គ្លេស ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) រួមសហការជាមួយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិ​ការកម្ពុជា-សិង្ហបុរី (CSCC) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី "ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញសាធារណៈ" ជាភាសាអង់គ្លេស ក្រោមអធិបតីភាព លោក JEREMY CHUA លេខាទី៣ នៃស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក CSCC។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា លោក លោកស្រី អគ្គនាយករង អគ្គាធិការរង អនុប្រធាននាយកដ្ឋាន/វិទ្យាស្ថាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មចំនួន៣០រូប ស្រីចំនួន១៨រូប។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីជួយសិក្ខាកាមក្នុងការប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្ត និងប្រកបដោយប្រសិទ្ធភាពក្នុងបរិបទការងារ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លើសពីនេះ សិក្ខាកាមក៏នឹងរៀនសូត្រពីបច្ចេកទេសដើម្បីទទួលបានជោគជ័យលើជំនាញរួមមាន៖ ការធ្វើបទបង្ហាញឱ្យចំគោលដៅ ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញសាធារណៈ ផងដែរ។

---

Opening Ceremony of the course on “Speechwriting and Public Presentation” for the Ministry of Commerce’s leaders and officials

(Phnom Penh): On the morning of 19 February 2024, the Trade Training and Research Institute of the Ministry of Commerce in collaboration with the Cambodia-Singapore Cooperation Centre (CSCC), conducted the opening ceremony of the course on “Speechwriting and Public Presentation” in English, presided over by Mr. JEREMY CHUA, Third Secretary of the Embassy of Singapore in the Kingdom of Cambodia, in charge of CSCC.

This course has been conducted for 2 weeks from 19 February 2024 to 1 March 2024 with the attendance of 30 participants (18 females) such as Her Excellency Secretary of State, Excellencies Undersecretaries of State, Deputy Director Generals, Deputy Directors, Chiefs of Bureaus, Deputy Chiefs of Bureaus, and Officials of the Ministry of Commerce.

This course aims to help participants communicate confidently and effectively within a work/international context. Participants will also be taught techniques that they need to master in order to succeed, including adequate preparation, script writing, and presentation skills.

https://s2.moc.gov.kh/mocspace/mocspace_1708501343005.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501342655.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501342948.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501343251.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501343416.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501343274.jpg