លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត ស្ដេហ្វង់ ហេក ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត ស្ដេហ្វង់ ហេក ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។

ថ្លែងក្នុងជំនួប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលមានជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍសង្គមឌីជីថល ការអភិវឌ្ឍវិស័យឯកជននិងការងារ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (រួមមាន៖ កំពង់ផែទឹកជ្រៅ ព្រែកជីក ផ្លូវដែក និងផ្លូវល្បឿនលឿន) ដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរអំពីសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមានរបស់កម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសង្គមកិច្ច។

ជាមួយគ្នានេះ ក្រៅពីបានជម្រាបជូនអំពីកម្មវត្ថុ និងប្រតិបត្តិការរបស់មូលនិធិ KAS នៅកម្ពុជា គណៈប្រតិភូអាល្លឺម៉ង់ក៏បានជម្រាបជូនអំពីគោលបំណងក្នុងការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ឱ្យរីកលូតលាស់ក្នុងគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកអំពីឧត្តមានុវត្តន៍ និងគោលនយោបាយ ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស ពោលគឺក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងចាំបាច់ ការធ្វើឌីជីថលភាវូបនីយកម្ម ការកសាងជំនាញ និងការចូលរួមសហការដោះស្រាយបញ្ហាបរិស្ថាន ថាមពល និងសេដ្ឋកិច្ចសកលជាដើម។

(Phnom Penh): In the afternoon of Monday, 12 February 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Johannes Steiniger, Member of the German Federal Parliament and Dr. Stefan Heck, Chairman of the CDU Marburg-Biedenkopf, accompanied by the representatives of Konrad-Adenauer-Stiftung Cambodia to discuss about way to further strengthen trade and economic cooperation between Cambodia and Germany.

Addressing during the meeting, Her Excellency Minister warmly welcomed the German delegation and briefly shared about the progress of international trade, the macroeconomic situation of Cambodia and the prioritized policies of the 7th-Mandate Royal Government of Cambodia, including human resource development, economic diversification, competitiveness enhancement, development of digital society, job creation and private sector development, and modernizations of transport infrastructure (including: deep-sea ports, canals, railways and expressways) with resilience, sustainability, and inclusiveness.

In response, the German side expressed interest and appreciation for the positive growth of Cambodia's development in the fields of economy, trade, investment and social affairs. In this connection, the German delegation briefly stated about the objectives and operation of the KAS Foundation in Cambodia and also reaffirmed their intention to further promote Cambodia-Germany cooperation in all fields; especially, in trade and investment, as well as the cooperation in best-practices and policy sharing which contribute to fulfill the needs of country development, namely in necessary infrastructure development, digitalization, skills development and collaborative efforts to address environmental, energy, and global economic problems, etc.  

https://s2.moc.gov.kh/mocspace/mocspace_1707809505313.jpg
https://s2.moc.gov.kh/mocspace/mocspace_1707809505229.jpg
https://s2.moc.gov.kh/mocspace/mocspace_1707809512228.jpg