(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពលើការងាររបស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ។
(Phnom Penh) - On the morning of Tuesday, 6 February 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to update the work of the Ministry of Commerce on Anti-Money Laundering and Terrorist Financing as well as Financing for the Proliferation of Mass Destruction Weapons. The meeting was also attended by leaders and officials of the Ministry of Commerce.