លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន SOTA Cambodia Silk និង SentoSaSilk ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន SOTA Cambodia Silk និង SentoSaSilk ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវឌ្ឍនភាពវិស័យសូត្រកម្ពុជា និងការនាំចេញផលិតផលសូត្រទៅកាន់ទីផ្សារប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ ក្រុមហ៊ុនបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានយកចិត្តទុកដាក់ និងជួយគាំទ្រដល់ក្រុមហ៊ុនតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រ និងផ្តល់កិច្ចសហការដល់ការផលិតផលិតផលសូត្ររបស់ខ្មែរដែលមានការរចនាបទជាពិសេស និងមានគុណភាពខ្ពស់ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រណិតរបស់ប្រទេសជប៉ុន។

Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Representatives of SOTA Cambodia Silk & SentoSaSilk

(Phnom Penh): On the afternoon of Friday, 2 February 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Representatives of SOTA Cambodia Silk & SentoSaSilk to discuss the progress of the silk sector in Cambodia and the export of silk products to Japan.

During the meeting, companies thanked the Ministry of Commerce for its attention and support for their companies from the beginning to the present.

Her Excellency Minister reiterated the strong commitment of the Ministry of Commerce to supporting and cooperating with the production of Cambodian silk products with special designs and high quality to export to the Japanese Premium Market.  

https://s2.moc.gov.kh/mocspace/mocspace_1707202740015.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202740036.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202745567.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202757474.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202757594.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202764432.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202764442.jpg
https://s2.moc.gov.kh/mocspace/mocspace_1707202764651.jpg