ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន តំណាងក្រុមហ៊ុន Adidas ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Manuel Pauser អនុប្រធានទទួលបន្ទុកផ្នែកកិច្ចការរដ្ឋាភិបាលនិងសហគមន៍ និងប្រតិភូរបស់ក្រុមហ៊ុន Adidas ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបពិភាក្សានេះ មានគោលបំណងដើម្បីស្វែងរកនូវមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ភាពជាដៃគូសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសគឺការបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងដើម្បីឱ្យប្រទេសកម្ពុជាបន្តក្លាយជាគោលដៅទាក់ទាញសម្រាប់ធុរកិច្ច និងការវិនិយោគអន្តរជាតិ។

---

His Excellency OK Boung, Secretary of State of Commerce, received a courtesy call from a representative of Adidas in Cambodia

...

(Phnom Penh) - On the afternoon of Wednesday, 31 January 2024, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Manuel Pauser, Vice President of Global Government & Community Affairs, and the Adidas delegation, with the participation of relevant professional officials.

The purpose of this meeting was to explore new ways for partnerships, cooperation, and investment, focusing particularly on establishing a strong relationship between the Royal Government and the private sector to promote economic growth in Cambodia and to continue positioning the country as an attractive destination for international business and investment.

https://s2.moc.gov.kh/mocspace/mocspace_1706779020843.jpg
https://s2.moc.gov.kh/mocspace/mocspace_1706779021020.jpg
https://s2.moc.gov.kh/mocspace/mocspace_1706779020753.jpg
https://s2.moc.gov.kh/mocspace/mocspace_1706779020035.jpg
https://s2.moc.gov.kh/mocspace/mocspace_1706779030902.jpg
https://s2.moc.gov.kh/mocspace/mocspace_1706779031108.jpg