ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ព្រីនស៍ហូលឌីងគ្រុប និងសហការី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ព្រីនស៍ហូលឌីងគ្រុប និងសហការី រួមមាន៖ លោក Chan T. Chem នាយកប្រតិបត្តិនៃ មូលនិធិព្រីនស៍ និង អ្នកស្រី ឌិន ណៃគាង នាយកផ្នែកទំនាក់ទំនងសាធារណៈនៃ TWPR។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងសមិទ្ធផលនានា ដែលក្រសួងពាណិជ្ជកម្មសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តដល់ភាគី ព្រីនស៍ហូលឌីងគ្រុប សហការជាមួយក្រសួងពាណិជ្ជកម្មក្នុងការចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន និងជួយផ្សព្វផ្សាយផលិតផលសក្កានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកផងដែរ។

ជាការឆ្លើយតប លោក Gabriel Tan បានជម្រាបជូន ឯកឧត្តមប្រធានអង្គប្រជុំ អំពីទស្សនៈ និងបេសកកម្មមួយចំនួនរបស់ ព្រីនស៍ហូលឌីងគ្រុប ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់វិស័យពាណិជ្ជកម្ម និងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជ​រដ្ឋាភិបាល។

(Phnom Penh) - On the afternoon of Thursday, January 25, 2024, His Excellency IENG Thomas Amrindra Viriyavudh, Under Secretary of State, High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Gabriel Tan, Chief Communications Officer of Prince Holding Group and colleagues: Mr. Chan T. Chem, Executive Director of the Prince Foundation and Ms. Din Naikeang, Public Relations Director of TWPR.

On that occasion, His Excellency highlighted the efforts and achievements of the Ministry of Commerce (MoC) and encouraged Prince Holding Group to cooperate with the MoC to promote Cambodia and her potential products to the world.

In response, Mr. Tan informed His Excellency about some of the areas for cooperation, and joining with the Royal Government to promote the trade sector and develop the digital technologies of the Ministry of Commerce to align with the Royal Government’s Pentagonal Strategy-Phase l.

https://s2.moc.gov.kh/mocspace/mocspace_1706345295029.jpg
https://s2.moc.gov.kh/mocspace/mocspace_1706345301921.jpg
https://s2.moc.gov.kh/mocspace/mocspace_1706345309724.jpg
https://s2.moc.gov.kh/mocspace/mocspace_1706345309963.jpg