ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំខែនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ សំខាន់ៗចំនួន៧ ដើម្បីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖

១-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

២-របាយការណ៍ររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបក្លែងបន្លំ (ក.ប.ប.)

៣-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ

៤-របាយការណ៍របស់នាយកដ្ឋានបុគ្គលិក ស្ដីពីការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាក្រៅក្របខណ្ឌ

៥-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគីរី

៦-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម

៧- បញ្ហាផ្សេងៗ

(Phnom Penh): On the morning of Thursday, 25 January 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the monthly meeting of January 2024, with the attendance of the Ministry's leaders, director generals, directors of departments, directors of provincial departments, CCF Branches and other officials.

This monthly meeting was held under seven main agendas for the leaders of the General Directorate, Departments, and Capital-Provincial Departments of Commerce to report on the progress of the implementation of the Pentagonal Strategy-Phase I, as follows:

1- Report of the General Directorate of Trade Promotion

2- Report of the General Directorate of Consumer Protection, Competition, and Fraud Repression (CCF)

3- Report of the Green Trade Company

4- Report of the General Development of Personnel on the Use of Contract Officials Outside the Framework

5- Report of the Department of Commerce of Mondulkiri Province

6- Report of the Department of Commerce of Kampong Cham Province

7- Other issues

https://s2.moc.gov.kh/mocspace/mocspace_1706344323193.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344354969.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344354617.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344356526.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344357044.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344356656.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344357067.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344356901.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344357113.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344356891.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344357741.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344356956.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344373706.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344373657.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344374581.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344397620.jpg