លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា​ ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សាអំពីកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ដើម្បីជាកិច្ចពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។   

ក្រុមហ៊ុន Agility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រុមហ៊ុននេះក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ។

Her Excellency CHAM Nimul, Minister of Commerce, met with Mr. SUSHANT Palakurthi Rao, Managing Director, Global External Relations of Agility Group

(Davos, Switzerland): On the morning of Tuesday, 16 January 2024, in Davos, Switzerland, Her Excellency CHAM Nimul, Minister of Commerce, met with Mr. SUSHANT Palakurthi Rao, Managing Director, Global External Relations of Agility Group, to discuss opportunities for the development of the logistics sector in Cambodia in order to expand the scope of e-commerce.

Agility Group is one of the world's largest aviation services companies, with operations on six continents, providing ground services, fuel services, and air cargo services, and owning Class A warehousing and logistics complexes in the Middle East, Africa, and South Asia.

https://s2.moc.gov.kh/mocspace/mocspace_1705562472797.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562472323.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562472872.jpg