លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិកក្រុមការងារបច្ចេកទេសទទួលបន្ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលរួមកិច្ចប្រជុំលើកទី១ របស់ «ក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិកក្រុមការងារបច្ចេកទេសទទួលបន្ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលរួមកិច្ចប្រជុំលើកទី១ របស់ «ក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ)។   

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលម្អិតលើយន្ដការការងារ និងយន្ដការសម្របសម្រួលផ្ទៃក្នុងរវាងក្រុមការងារបច្ចេកទេសទាំង ១៣ ក្រុម ដែលត្រូវបានបង្កើតឡើងតាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

(Phnom Penh): On the morning of Monday, 08 January 2024, Her Excellency CHEA Ratha, Secretary of State, Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, led the members of the Technical Working Group on Electronic Commerce participating in the First Meeting of the "Technical Working Group on Promoting and Supporting the Digital Economy and Preparing the Digital Economy Agreements" chaired by His Excellency Dr. KONG Mary, Secretary of State of the Ministry of Economy and Finance, and Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC).

The objective of the meeting was to discuss in detail the working mechanism and internal coordination mechanism between the 13 technical working groups established by the decision of the Royal Government of Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1704705083948.jpg
https://s2.moc.gov.kh/mocspace/mocspace_1704705083944.jpg
https://s2.moc.gov.kh/mocspace/mocspace_1704705083860.jpg