វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការ ជាមួយមជ្ឈមណ្ឌលនៃការលើកកម្ពស់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ នៃប្រទេសហូឡង់នៃ រៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់គណៈកម្មាធិការប្រឹក្សាយោបល់ជូន សហគ្រាសធុនតូច និងមធ្យម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការ ជាមួយមជ្ឈមណ្ឌលនៃការលើកកម្ពស់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ នៃប្រទេសហូឡង់នៃ Centre for the Promotion of Imports from developing countries​​ (CBI) បានរៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់គណៈកម្មាធិការប្រឹក្សាយោបល់ជូន សហគ្រាសធុនតូច និងមធ្យម (SMEs Service Centre) នៅទីស្តីការក្រសួងពាណិជ្ជកម្ម អគារវិទ្យាស្ថានជាន់ទី២។  

នៅក្នុងកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលខាងលើនេះ មានគោលបំណងដើម្បីពង្រឹងចំណេះដឹង និងនីតិវិធីពីដំណើរការមជ្ឈមណ្ឌលប្រឹក្សាយោបល់ជូនសហគ្រាសធុនតូច និងមធ្យម​ (SMEs Service Centre) ជូនមន្រ្តីជំនាញដែលអញ្ជើញមកពីនាយកដ្ឋានពាក់ព័ន្ធ ក្នុងនាមជាសមាជិក សមាជិកា នៃគណៈកម្មាធិការប្រឹក្សាយោបល់ ជូនសហគ្រាសធុនតូច និងមធ្យម (SMEs Service Centre) ឱ្យបានយល់កាន់តែច្បាស់ និងអាចជួយផ្តល់ការប្រឹក្សាយោបល់ជូនសហគ្រាសធុនតូច និងមធ្យមដែលនឹងអញ្ជើញមកសុំការប្រឹក្សានៅមជ្ឈមណ្ឌលនេះ។

ជាកិច្ចចាប់ផ្តើម លោក ហោ អៀងឆាយ ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសម្តែងការស្វាគមន៍ដល់វត្តមានរបស់ លោក Jim Tersteeg ទីប្រឹក្សាទីប្រឹក្សាប្រឹក្សាអន្តរជាតិនៃ CBI និងសមាជិក សមាជិកាទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនោះ ព្រមទាំងបានជម្រាបជូនដល់អង្គពីធី ពីគោលបំណងនៃមជ្ឈមណ្ឌល SMEs Service Centre និងទំនួលខុសត្រូវរបស់ជនបង្គោលដែលជាសមាជិក នឹងសហការជាមួយក្នុងមជ្ឈមណ្ឌលនេះ។

ជាកិច្ចបន្ត លោក Jim Tersteeg ទីប្រឹក្សាប្រឹក្សាអន្តរជាតិ (CBI) បានថ្លែងអំណរគុណដល់វត្តមានអ្នកចូលរួម និងបានធ្វើបទបង្ហាញជូនអង្គពិធី។ ជាមួយគ្នានេះ លោក Jim Tersteeg បានបែងចែកជាក្រុម ពិភាក្សាគ្នា ដើម្បីឆ្លើយសំណួរ និងធ្វើបទបង្ហាញ ផងដែរ៕

(Phnom Penh): On the morning of Monday, 18 December 2023, the Trade Training and Research Institute – TTRI in collaboration with the Center for the Promotion of Imports from Developing Countries (CBI), Organized meetings and training of trainers for the Advisory Committee for Small and Medium Enterprises (SMEs Service Center) at the Ministry of Commerce, Institute Building, 2nd floor.

The above meetings and training sessions aim to strengthen the knowledge and procedures from the operation of the SMEs Service Center to professional officers from relevant departments as members of the committee to provide advice to SMEs Service Center to better understanding in order to consult this center.

To begin with, Mr. HOR Iengchhay, President of Trade Training and Research Institute – TTRI, welcomed the presence of Mr. Jim Tersteeg, CBI International Advisor and all members who attended the event and informed the participants of the event. The purpose of the SMEs Service Center and the responsibilities of the member focal points will be collaborated with in this center.

As a follow-up, Jim Tersteeg, International Advisor (CBI), thanked the participants and made a presentation. In addition, Jim Tersteeg divided into discussion groups to assign the participants to answer questions and make presentations.

https://s2.moc.gov.kh/mocspace/mocspace_1702885657798.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885661392.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885665611.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885671389.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885671423.jpg
https://s2.moc.gov.kh/mocspace/mocspace_1702885671549.jpg