លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធន៍ពន្លាជាតិកម្ពុជា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិកលេីកទី២៦ ឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធន៍ពន្លាជាតិកម្ពុជា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មសិសិររដូវអន្តរជាតិសម្រាប់ផលិតផលកសិកម្មតំបន់ត្រូពិកលេីកទី២៦ ឆ្នាំ២០២៣។ ពិធីកាត់ខ្សែបូនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តហៃណាន មន្រ្តីកម្ពុជានិងចិន ព្រមទាំងក្រុមហ៊ុនកម្ពុជា ដែលបានចូលរួមតាំងពិព័រណ៍នេះ ផងដែរ។  

ក្រោយពិធីកាត់ខ្សែបូនេះ លោកជំទាវអនុរដ្ឋលេខាធិការ និងគណ:ប្រតិភូទាំងអស់ បានទស្សនាស្តង់ពិព័រណ៍ជាមួយ ឯកឧត្តម លីវ សៀវមីង អភិបាលខេត្តហៃណានរបស់ចិន ផងដែរ។

(Haikou, Hainan, China): On the morning of Friday,15 December 2023, in Haikou city of Hainan province, People’s Republic of China, Her Excellency SVAY Nakry, Undersecretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, lead a delegation to celebrate a ribbon cutting ceremony at Cambodian Pavillion in the 26th International Winter Trade Fair for Tropical Agricultural Products 2023. His Excellency HEAN Vanhan, Secretary of State of Ministry of Agriculture, Forestry and Fisheries, officials of both sides from Cambodia and China, General Consulate of Cambodia in Hainan have also joined this ceremony.

Following that ceremony, Her Excellency and delegates had joined booth tour with His Excellency Liu Xiaoming, Governor of Hainan province.

https://s2.moc.gov.kh/mocspace/mocspace_1702884313636.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884313861.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884318910.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884318955.jpg
https://s2.moc.gov.kh/mocspace/mocspace_1702884319105.jpg