ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពនៃការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងចុះទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី សាខាខេត្តប៉ៃលិន និងសៃឡូប្រមូលទិញពោតក្រហម និងដំឡូងមី ក្នុងខេត្តប៉ៃលិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ប៉ៃលិន)៖ នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពនៃការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងចុះទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី សាខាខេត្តប៉ៃលិន និងសៃឡូប្រមូលទិញពោតក្រហម និងដំឡូងមី ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន ព្រមទាំងសមាសភាពអញ្ចើញចូលរួមពីតំណាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី.ភី. អ្នកប្រមូលទិញ និងសមាគមពោតក្រហម និងដំឡូងមី ជាច្រើនរូប។  

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាពីស្ថានភាពនៃការប្រមូលទិញពោតក្រហម និងដំឡូងមីនៅក្នុងខេត្ត ព្រមទាំងសិក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យចំគោលដៅ សំដៅបង្កើនការជ្រៀតចូលទីផ្សារនៃផលិតផលពោតក្រហម និងដំឡូងមី។

(Pailin) : On Friday 15 December 2023, His Excellency SOK Sopheak, Secretary of State of Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce chaired a meeting on the situation of maize and cassava collection in the region and visited CP Pailin Feed Mill and others Silo with the participation of His-Her Excellency Secretary of State of Ministry of Commerce and other delegates from General Department of Domestic Trade, His Excellency Director of Provincial Department of Commerce, representatives from Banteay Meanchey, Battambang, Pursat of Provincial Departments of Commerce, representatives from the Department of Agriculture, Forestry and Fisheries, technical officers of the Private Sector Development department, Representative of Pailin Chamber of Commerce, representative from CP Cambodia and Associations of Maize and Cassava.

The purpose of the meeting is to discuss the situation of maize and cassava collection in the province, as well as to study the challenges and find solutions to increase the market penetration of maize and cassava products.

https://s2.moc.gov.kh/mocspace/mocspace_1702883813899.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883822995.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867175.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866692.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867505.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867907.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866808.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883868005.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866416.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866705.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867420.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866579.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866583.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867196.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866639.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867709.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883866573.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867220.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867467.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867410.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867205.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883867685.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883868015.jpg