ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមហ្វាង ឈុនមីញ (Fang Chunming) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមហ្វាង ឈុនមីញ (Fang Chunming) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងខេត្តក្វាងស៊ី ជាពិសេសការគាំទ្រ និងការចូលរួមរបស់ក្រសួងពាណិជ្ជកម្មក្នុងពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន និងការពង្រីកផលិតផលសក្តានុពលរបស់កម្ពុជាទៅក្នុងទីផ្សារប្រទេសចិន តាមរយៈការចូលរួមពិព័រណ៍ចិន-អាស៊ាន ផងដែរ។

(Phnom Penh): On the morning of Monday, 4 December 2023, at the Ministry of Commerce, His Excellency NAM Lynal, Under​​ Secretary of State of the Ministry of Commerce, and High Representative of Her Excellency CHAM Ninul, Minister of Commerce, met with His Excellency Fang Chunming, Vice Chairman of the Standing Committee of the Guangxi People's Congress, who led a delegation to visit Cambodia.

During the meeting, the two sides discussed the strengthening and expansion of cooperation between the Ministry of Commerce and Guangxi Province, especially the support and participation of the Ministry of Commerce in the China-ASEAN Expo that is held in Nanning City every year. In addition, the two sides also discussed boosting cooperation in the construction of Cambodia-China industrial parks and expanding Cambodia's potential products into the Chinese market through participation in the China-ASEAN Expo.  

https://s2.moc.gov.kh/mocspace/mocspace_1701680009376.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680021999.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680026921.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048365.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048539.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048549.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048529.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048533.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048494.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680048646.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680072367.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680090451.jpg
https://s2.moc.gov.kh/mocspace/mocspace_1701680095626.jpg