ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម វិស័យឯកជនកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាចូលរួមកម្មវិធីតាំងពិព័រណ៍ Halal Expo and World Halal Sumit Istanbul 2023

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ទីក្រុងអ៊ីស្ថាន់ប៊ុល ប្រទេសតួកគី)៖ នាថ្ងៃសុក្រ ទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីស្ថាន់ប៊ុល ប្រទេសតួកគី ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម វិស័យឯកជនកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាចូលរួមកម្មវិធីតាំងពិព័រណ៍ Halal Expo and World Halal Sumit Istanbul 2023។

ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ហាឡាលអ៊ីស្តាន់ប៊ុល ២០២៣ ជាការប្តេជ្ញាចិត្តគាំទ្រគ្នាទៅវិញទៅមក ក្នុងការបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគី ស្របតាមការព្រមព្រៀងគ្នាក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះ តាមរយៈការចូលរួមវេទិកាវិនិយោគ កិច្ចផ្គូផ្គងធុរកិច្ច ការតាំងពិព័រណ៍ផលិតផលសក្កានុពល ការអភិវឌ្ឍស្តង់ដារម្ហូបអាហារហាឡាល។ វេទិកានេះ ក៏ជាឱកាសក្នុងការផ្លាស់ប្តូរនិងផ្សព្វផ្សាយអំពី វប្បធម៌និងទេសចរណ៍កម្ពុជាក្នុងងតំបន់មជ្ឈឹមបូព៌ា និងជាការផ្តល់ឱកាសដល់វិស័យឯកជនដើម្បីស្វែងរកទីផ្សារ ចាប់ដៃគូ និងផ្សព្វផ្សាយអំពីផលិតផលសក្តានុពលក្នុងទីផ្សារតួកគី។

(Istanbul, Turkey): On Friday, 23-26 November 2023, His Excellency NAM Lynal, Under Secretary of State of the Ministry of Commerce, led commercial delegations, including Cambodian commercial attaché in the Republic of Turkey and representatives from the private sector, to attend “The Halal Expo and World Halal Summit Istanbul 2023” in Istanbul, Turkey.The participation of Cambodia in this event aims to promote mutual support and facilitate joint trade promotion activities such as joint business matching, exhibition of potential products, especially in the field of agriculture, and improving halal standardization in accordance with the agreement of the Joint Economic Commission between Cambodia and Turkey. Additionally, we take advantage of this platform to exchange and promote Cambodian rich culture and tourism in the Middle East region, as well as give the Cambodian private sector the opportunity to seek market and business partners in the Turkish market.  

https://s2.moc.gov.kh/mocspace/mocspace_1700927984447.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927984274.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927985116.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927985903.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927985916.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927985522.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927984030.jpg
https://s2.moc.gov.kh/mocspace/mocspace_1700927983014.jpg