លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម SANTO Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀល ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម SANTO Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងបានអបអរសាទរដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់ភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៣ ខណៈដែលឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងក្រៃលែងជូនចំពោះកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវភាពជោគជ័យនេះ។ ជាមួយគ្នានោះដែរ កិច្ចជំនួបក៏បានផ្លាស់ប្តូរមតិយោបល់យ៉ាងជិតស្និទ្ធិ ដើម្បីបន្តពិនិត្យលទ្ធភាពរិះរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូណេស៊ី ឱ្យកាន់តែមានភាពទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។

(Phnom Penh): On the afternoon of Wednesday, 22 November 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency SANTO Darmosumarto, Ambassador Extraordinary and Plenipotentiary of the Republic of Indonesia to the Kingdom of Cambodia. At the outset, Her Excellency Minister warmly welcomed His Excellency Ambassador and congratulated Indonesia for achieving great success for the 2023 ASEAN Chairmanship, while His Excellency Ambassador also expressed sincere appreciation to Cambodia as an ASEAN Member State for its active contribution and support that led to such success. In addition, the meeting closely and actively exchanged views on the possibility of exploring and identifying ways to strengthen cooperation and promote comprehensive bilateral economic and trade relations between Cambodia and Indonesia for mutual benefits and interests.  

https://s2.moc.gov.kh/mocspace/mocspace_1700726882335.jpg
https://s2.moc.gov.kh/mocspace/mocspace_1700726889126.jpg
https://s2.moc.gov.kh/mocspace/mocspace_1700726889055.jpg
https://s2.moc.gov.kh/mocspace/mocspace_1700726894077.jpg