លោកជំទាវ សេរី បូរាពេជ្រ និង លោកជំទាវ គង់ សិទ្ធិកា ចូលរួមវេទិកាជាតិ ស្តីពី "ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច" ក្រោមប្រធានបទ “ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ“

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី "ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច" ក្រោមប្រធានបទ “ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាស្ត្រីមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គទូតនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកស្រាវជ្រាវ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ប្រមាណ ១៧៥៧នាក់ (ចូលរួមផ្ទាល់ប្រមាណ ៣០០នាក់)។គោលបំណងនៃវេទិកានេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់កម្រិត ទាំងវិស័យនយោបាយនិងសាធារណៈ និងស្វែងរកការគាំទ្រមតិពីថ្នាក់ដឹកនាំ ព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបណ្តុះឆន្ទៈដល់ស្រ្តី និងក្មេងស្រីចូលរួមប្រកបដោយសក្តានុពល និងពេញលេញក្នុងកិច្ចអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាពិសេសក្នុងវិស័យនយោបាយ និងសាធារណៈ។ជាមួយគ្នានេះដែរ ក៏មានជាវេទិកាពិគ្រោះយោបល់ ចែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់ស្រ្តីពីបណ្តាស្ថាប័នពាក់ព័ន្ធ លើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖១) ភាពជាអ្នកដឹកនាំក្នុងវិស័យនយោបាយ ថ្នាក់ជាតិ និងក្រោមជាតិ២) ការលើកកម្ពស់ និងកត្តាជំរុញនានាសម្រាប់ស្រ្តីក្នុងការចូលរួមនៅក្នុងវិស័យសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសបរិបទបរិវត្តកម្មឌីជីថល និងការរៀបចំរដ្ឋាភិបាលឌីជីថល។សូមជម្រាបជូនថា នៅវគ្គបញ្ចប់នៃវេទិកានេះ ត្រូវបានប្រារព្ធពិធីបិទវេទិកាដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៕  

https://s2.moc.gov.kh/mocspace/mocspace_1700555989665.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556002326.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556001879.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556001763.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556002015.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556002028.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556002253.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556002154.jpg
https://s2.moc.gov.kh/mocspace/mocspace_1700556011398.jpg