លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំជាមួយតំណាងថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញផ្នែកច្បាប់កម្ពុជា លើប្រធានបទស្ដីពីការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលរួមបញ្ចូលទាំងក្របខណ្ឌបទប្បញ្ញត្តិ និងការបណ្តុះបណ្តាលលើបទប្បញ្ញត្តិទាំងនោះ ពិសេសការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី "ការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំជាមួយតំណាងថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញផ្នែកច្បាប់កម្ពុជា លើប្រធានបទស្ដីពីការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលរួមបញ្ចូលទាំងក្របខណ្ឌបទប្បញ្ញត្តិ និងការបណ្តុះបណ្តាលលើបទប្បញ្ញត្តិទាំងនោះ ពិសេសការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី "ការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា" ។

ក្នុងជំនួបនេះ តំណាងរបស់ ADB និងអ្នកជំនាញផ្នែកច្បាប់ បានផ្តល់ព័ត៌មានអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ដោយគិតគូរពីការកំណត់ពេលវេលារបស់គម្រោង ការប្រមូលធាតុចូលលើបញ្ហាពាក់ព័ន្ធ និងកំណត់ផែនការសម្រាប់ជំហានបន្ទាប់។

---

(Phnom Penh): On the morning of Friday, 17 November 2023, at Hyatt Regency Hotel, Her Excellency KHA Leng, Secretary of State, Ministry of Commerce, along with His Excellency and Her Excellency Under Secretary of State led the Legal Affairs Department of the Ministry of Commerce to attend a meeting with regional representatives of Asia Development Bank (ADB) and Cambodian legal expert on the topic of Developing Supply Chain Finance Project, which includes the regulatory framework and the training on such regulations, specifically the drafting of the sub-decree on "the Implementation of the Law on Secured Transactions".

During the meeting, representatives from ADB and the legal expert provided progress update on the preparation of the draft sub-decree, taking into account the project's timeline, gathering input on relevant issues and identifying next steps.

https://s2.moc.gov.kh/mocspace/mocspace_1700289077798.jpg
https://s2.moc.gov.kh/mocspace/mocspace_1700289077968.jpg
https://s2.moc.gov.kh/mocspace/mocspace_1700289078087.jpg