ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2023 Autumn (IPM 2023 Autumn)” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម JIMI Hanako រដ្ឋមន្រ្តីទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អូសាកា)៖ នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2023 Autumn (IPM 2023 Autumn)” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម JIMI Hanako រដ្ឋមន្រ្តីទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។កិច្ចប្រជុំ IPM 2023 Autumn ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ (Japan Association for the 2025 World Exposition), ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions), ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ ប្រមាណជាង ១៥០ ប្រទេស។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា និងផ្តល់ព័ត៌មានណែនាំអំពីដំណើរការរៀបចំរចនាពន្លាជាតិផ្នែកខាងក្នុង និងផ្នែកខាងក្រៅ មាតិកាតាំងពិព័រណ៍ ការងារដឹកជញ្ជូន ដំណើរការនៃពន្លាជាតិ គម្រោងពិព័រណ៍អនឡាញ ក៏ដូចជា កាលវិភាគពេលវេលាកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ ដើម្បីធានាឱ្យការរៀបចំ និងការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា របស់ប្រទេសចូលរួមទាំងអស់ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

(Osaka): On 14-16 November 2023, His Excellency Samheng Bora, Secretary of State of the Ministry of Commerce, led the commercial delegates to attend “The International Participants Meeting 2023 Autumn (IPM 2023 Autumn)”, presided over by His Excellency JIMI Hanako, Minister for the World Expo 2025 in Osaka, Japan.The IPM 2023 Autumn attended by His Excellency TOKURA Masakazu, Chairperson of Japan Association for the 2025 World Exposition,His Excellency DIMITRI Kerkentzes, Secretary General of the Bureau International des Expositions (BIE), His Excellency HANEDA Koji, Commissioner General of the Expo 2025 Osaka, including excellencies and distinguish guests representing the foreign governments and international organizations, approximately over 150 countries.The IPM meeting is designed to follow up the development progress of the organizing of the Expo 2025 Osaka and to give a guidance on how to proceed with the preparation of the construction of pavilion interiors and exteriors, exhibition contents, logistics arrangements, the operation of pavilions, the planning of virtual Expo, as well as the application and submission timelines, to ensure a smooth preparation and great success for the organizing of the Expo 2025 Osaka of the participating countries.

https://s2.moc.gov.kh/mocspace/mocspace_1700035341935.jpg
https://s2.moc.gov.kh/mocspace/mocspace_1700035356089.jpg
https://s2.moc.gov.kh/mocspace/mocspace_1700035356343.jpg
https://s2.moc.gov.kh/mocspace/mocspace_1700035361796.jpg
https://s2.moc.gov.kh/mocspace/mocspace_1700035372414.jpg
https://s2.moc.gov.kh/mocspace/mocspace_1700035371259.jpg