លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមសហការរៀបចំតាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ក្នុងកម្មវិធីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(វ៉ាស៊ីងតោន ឌីស៊ី) ៖ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមសហការរៀបចំតាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ក្នុងកម្មវិធីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធឡើងក្រោមអធិ​បតីភាពឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ កម្មវិធីនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវបរទេស តំណាងក្រុមហ៊ុនឯកជន និស្សិត និងបងប្អូនប្រជាពលរដ្ឋនៃសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ ផលិតផលសក្តានុពលរបស់កម្ពុជាដែលត្រូវបានដាក់តាំងបង្ហាញ រួមមានដូចជា អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត អំបិលកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី និង គ្រឿងការី។ បន្ថែមពីលើនេះ ម្ហូបអាហារខ្មែរ គ្រឿងប្រដាប់របាំបុរាណ សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្រម៉ា វត្ថុអនុស្សាវរីយ៍ សៀវភៅ រូបភាព និងវីដេអូផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា ក៏ត្រូវបានដាក់តាំងបង្ហាញ ដើម្បីផ្សព្វផ្សាយលើកម្ពស់ទីផ្សារសម្រាប់ផលិតផលកម្ពុជា សំដៅជំរុញការនាំចេញ និងវិនិយោគផងដែរ។  

(Washington DC) On 11-12 November 2023, Mr. MOENG Phadenvordeth, Commercial Attaché of the Royal Embassy of Cambodia to the United States, organized the exhibition of the Cambodian products in commemoration of the 70th Anniversary of National Independence Day, presided over by His Excellency KEO Chhea, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia.

This event attended by hundreds of international guests, representatives from private sector, Cambodian students and Cambodian people from Khmer communities in the United States. The Cambodian potential products including rice, cashew nuts, Kampot pepper, Kampot salt, Kompong Speu palm sugar, Mondulkiri coffee, and red curry paste. In addition, Khmer foods, clothes for traditional dancing, traditional clothes, krama, souvenirs, books, pictures and videos promoting Cambodia’s investment environment, economic diplomacy, trade, tourism and national culture have been displayed to promote Cambodia's export and investment.

https://s2.moc.gov.kh/mocspace/mocspace_1699950744110.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744725.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744305.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744476.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744461.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744571.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744635.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950744392.jpg