លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបិទកម្មវិធី ”ទិវាសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” ក្រោមប្រធានបទ “បញ្ហាប្រឈមរបស់សហគ្រិនស្រ្តីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនវិស័យនាពេលអនាគត” នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបិទកម្មវិធី ”ទិវាសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” ក្រោមប្រធានបទ “បញ្ហាប្រឈមរបស់សហគ្រិនស្រ្តីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនវិស័យនាពេលអនាគត” ដែលរៀបចំដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ដោយមានវត្តមានចូលរួមដោយ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ្ញ៉ាមហាឧបាសិកា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា សមាជិកសមាជិកា ក្រុមប្រឹក្សាភិបាល និងសមាគមស្រ្តីកម្ពុជាជាច្រើនរូប។ លោកជំទាវបានលើកទឹកចិត្តដល់សមាគមក៏ដូចជាសហគ្រិនស្រ្តីទាំងអស់បន្តរៀបចំកម្មវិធីនេះជាប្រចាំ និងបន្តធ្វើការឱ្យស្អិតរមួតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរសមត្ថកិច្ច រក្សាឱ្យបាននូវកិច្ចសហការកាន់តែប្រសើរ ជាពិសេសបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមភាពយេនឌ័រ។

(Phnom Penh): In the afternoon of 11 November 2023, Her Excellency SEREI Borapich, Secretary of State, High Representative of Her Excellency CHAM Nimul, Minister of Commerce, delivered a closing remarks of "Cambodian Women Entrepreneurs Day 2023," under the topic "Challenges of Women Entrepreneurs on Tax Obligations and Future Perspectives" which was organized by the Cambodian Women Entrepreneurs Association with the presence of His Excellency KIM Meassokseiha,Under Secretary of State of the Ministry of Commerce, Her Excellency TAN TepiKanika, Under Secretary of State of the Ministry of Commerce, Oknha Moha Ubaseka KEO Mom, CWEA President, Excellencies, Nak Oknha, Oknha, and many members of the Board of Directors and the Cambodian Women's Association.

Her Excellency encouraged the association as well as all women entrepreneurs to continue to organize this program regularly and keep collaborating closely with authorities, institutions, and ministries in order to maintain improved cooperation, especially continue to develop human resources and promote gender equality.

https://s2.moc.gov.kh/mocspace/mocspace_1699862940695.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862940608.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862950195.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862956246.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862960023.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862964699.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862964684.jpg
https://s2.moc.gov.kh/mocspace/mocspace_1699862969060.jpg