អគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងករណីពុលស្រា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅវិទ្យាល័យសិត្បូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សាខា ក. ប. ប. ដោយអនុវត្តតាមការចង្អុលបង្ហាញនិងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងករណីពុលស្រា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដោយមានការចូលរួមពីលោកគ្រូ/អ្នកគ្រូចំនួន ៣៤នាក់ សិស្សានុសិស្ស ចំនួន ៧៥៧នាក់ សរុបទាំងអស់ ៧៩១នាក់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ នឹងក្លាយជាវេទិកាមួយដែលបើកឱកាសអ្នកចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងអំពីច្បាប់និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ពោលគឺការជ្រើសទំនិញនិងម្ហូបអាហារដែលមានសុវត្ថិភាពយកទៅបរិភោគ និងកាតព្វកិច្ចរបស់ពួកគេក្នុងការវិវត្តខ្លួនឱ្យក្លាយជាអ្នកប្រើប្រាស់ដែលឆ្លាតវ័យ ចៀសវាងអំពីអំពើមិនសុចរិតក្នុងធុរកិច្ចណាមួយពីសំណាក់អាជីវករខិលខូចមួយចំនួន។ វគ្គអប់រំផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានការចូលរួមពីប្អូនៗសិស្សានុសិស្សយ៉ាងផុលផុសផងដែរ៕

(Kandal): On the morning of Friday, 10 November 2023, at Sitbo High School in Sangkat Sitbo, Takhmao, Kandal Province, in accordance with the mandate and vision of the CCF Directorate General of the Ministry of Commerce, the CCF Kandal Provincial Branch led its officers to further conduct the outreach programme, which focused on food safety, consumer protection, and cases of alcohol poisoning among students and teachers, with a total of 791 participants: 34 teachers and 757 students.This outreach programme served as a platform for all participants to learn about laws and regulations pertaining to consumer protection and food safety, specifically how to choose safe products and food to consume and how to become a smart consumer to steer clear of dishonest businesses or industries. With the active participation of young pupils and all participants, this outreach session was carried out in a cheerful environment.  

https://s2.moc.gov.kh/mocspace/mocspace_1699688448376.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688461247.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688461351.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688460779.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688471465.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688471750.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688486967.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688487128.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688487311.jpg
https://s2.moc.gov.kh/mocspace/mocspace_1699688494818.jpg