លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (Malaysia-Cambodia Chamber of Commerce)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន EAKON Group និងសមាជិកប្រតិភូមកពីម៉ាឡេស៊ី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។គោលបំណងសំខាន់នៃជំនួបពិភាក្សាការងារនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីតម្រូវការទីផ្សារ និងណែនាំការផ្គូផ្គងដៃគូសហការក្នុងការវិនិយោគរវាងវិស័យឯកជនកម្ពុជា និងម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី មានគម្រោងនឹងរៀបចំការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជនកម្ពុជា និងម៉ាឡេស៊ី ដោយនាំធុរជនកម្ពុជាទៅទស្សនកិច្ចនៅម៉ាឡេស៊ីក្នុងខែមេសា និងនាំធុរជនម៉ាឡេស៊ីមកទស្សនកិច្ចនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីវិស័យអាជីវកម្ម និងវិនិយោគដែលអាចសហការគ្នាបាន។ ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម និងបេ្តជា្ញជួយសហការក្នុងការងារនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

Mr. TAN Yuvaroath, Deputy Director General of Trade Promotion, met with the Malaysia-Cambodia Chamber of Commerce (MCCC).

(Phnom Penh): On the morning of Wednesday, 8 November 2023, Mr. Tan Yuvaroath, Deputy Director General of the General Directorate of Trade Promotion, met with Dato Sri Ricky Yaw, President of MCCC and Group Chairman of EAKON Group and Malaysia Delegations, at the Ministry of Commerce, with the participation of deputy directors and officials from the Department of Market Development.The purpose of the aforementioned meeting is to exchange information on market requirements, bring together the businesses of both countries, and discuss possible business cooperation among business communities. Malaysia would invite Cambodian businesses to visit Malaysia during April 2024 and bring back Malaysian business visits to Cambodia during July 2024. Cambodia welcomes those initiatives and will provide assistance and cooperation as deemed necessary.  

https://s2.moc.gov.kh/mocspace/mocspace_1699684252423.jpg
https://s2.moc.gov.kh/mocspace/mocspace_1699684253453.jpg
https://s2.moc.gov.kh/mocspace/mocspace_1699684252984.jpg
https://s2.moc.gov.kh/mocspace/mocspace_1699684261598.jpg
https://s2.moc.gov.kh/mocspace/mocspace_1699684265868.jpg
https://s2.moc.gov.kh/mocspace/mocspace_1699684272757.jpg