លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសម៉ាឡេស៊ី ដោយទទួលបានការអនុញ្ញាត្តពីឯកឧត្តមឯកអគ្គរាជទូត បានទទួលរៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី នៅក្នុងកម្មវិធីពិព័រណ៍ Wisma Putra 2023 នៅទីស្តីការក្រសួងការបរទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កូឡាឡាំពួ) ៖ នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសម៉ាឡេស៊ី ដោយទទួលបានការអនុញ្ញាត្តពីឯកឧត្តមឯកអគ្គរាជទូត បានទទួលរៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី នៅក្នុងកម្មវិធីពិព័រណ៍ Wisma Putra 2023 នៅទីស្តីការក្រសួងការបរទេសម៉ាឡេស៊ីក្រោមអធិបតីភាព ឯកឧត្តម YB DATO' SERI DIRAJA DR.ZAMBRY ABD KADIR រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី។ នៅក្នុងស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី មានដាក់តាំងបង្ហាញផលិតផលមានសក្តានុពលដូចជា អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត អំបិលកំពត កាហ្វេ ទឹកឃ្មុំធម្មជាតិ និងផលិតផលខ្មែរជាច្រីនទៀតដែលផលិតចេញពីផ្លែឈើរបស់កម្ពុជា ព្រមទាំងដាក់តាំងបង្ហាញ សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្រម៉ា វត្ថុអនុស្សាវរីយ៍ សៀភៅ រូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា។

(Kuala Lumpur) On Saturday, 4 November 2023, Mr. VITH Panhnha, Commercial Attaché of Royal Embassy of Cambodia to Malaysia, with the permission of His Excellency Ambassador, organized an Exhibition Booth of the Royal Embassy of Cambodia in Malaysia, For the event exhibition of Wisma Putra 2023 at the Ministry of Foreign Affairs of Malaysia, presided over by His Excellency YB DATO 'SERI DIRAJA DR.ZAMBRY ABD KADIR, Minister of Foreign Affairs of Malaysia. Inside the booth of the Royal Embassy of Cambodia in Malaysia, potential products including rice cashew nuts, Kampot pepper, Kampot salt, coffee, Natural honey, and many other Cambodian products made from Cambodian fruits are on display, as well as Khmer traditional clothes, krama, souvenirs, books, pictures and videos to promote Cambodia’s investment environment, diplomacy, economy, trade, tourism and national culture.  

https://s2.moc.gov.kh/mocspace/mocspace_1699239595831.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239596297.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239596460.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239596249.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239619488.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239619710.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239619716.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239619982.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239628720.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239638339.jpg
https://s2.moc.gov.kh/mocspace/mocspace_1699239648713.jpg