លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុង ពិធីសម្ពោធបើកជាផ្លូវការរបស់ក្រុមហ៊ុន CONVERGE CLOUD CO., LTD ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារ Morgan Tower មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុង ពិធីសម្ពោធបើកជាផ្លូវការរបស់ក្រុមហ៊ុន CONVERGE CLOUD CO., LTD ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ការបើកដំណើរការក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាពពក នៅក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជំរុញ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា អភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របពេលជាមួយគ្នាផងដែរ ក៏នឹងជំរុញការប្រើប្រាស់បច្ចេកវិទ្យាពពក ឱ្យកាន់តែទូលំទូលាយ និងចូលរួមចំណែកជួយពន្លឿនការធ្វើ បរិវត្តកម្មឌីជីថល នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ដោយមានអ្នកតំណាងភ្នាក់ងារខាងផលិតផលពពក ម៉ាកធំៗ ដូចជា Google Cloud, Amazon Cloud, Huawei Cloud, Alibaba Cloud, Tencent Cloud, Baishan Cloud និង Azure Cloud។

(Phnom Penh): On the morning of Friday, 3 November 2023, at Morgan Tower, Koh Pich, Her Excellency SOMETH Somnea, Under Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce, attended and delivered remark the Opening Company of CONVERGE CLOUD CO.,LTD with the participation from Ministry of Information, Ministry of Post and Telecommunications, Partners and distinguish guests.The launch of Cloud technology company in Cambodia will contribute to the acceleration of Cambodia's economic growth, the development of digital technology human resources, while also promoting the widespread use of cloud technology and contribute to the acceleration. Effective digital transformation in Cambodia with representatives of major brands of cloud products such as Google Cloud, Amazon Cloud, Huawei Cloud, Alibaba Cloud, Tencent Cloud, Baishan Cloud and Azure Cloud.  

https://s2.moc.gov.kh/mocspace/mocspace_1699071046823.jpg
https://s2.moc.gov.kh/mocspace/mocspace_1699071054560.jpg
https://s2.moc.gov.kh/mocspace/mocspace_1699071058998.jpg
https://s2.moc.gov.kh/mocspace/mocspace_1699071070900.jpg
https://s2.moc.gov.kh/mocspace/mocspace_1699071075643.jpg
https://s2.moc.gov.kh/mocspace/mocspace_1699071078749.jpg