លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣" ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) ដោយមានវត្តមានចូលរួមដោយលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីជាធុរជនកម្ពុជា និងថៃជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកជំទាវបានថ្លែងស្វាគមន៍ធុរជននិងវិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់អោយបានជាអតិបរមា។ ក្នុងនោះក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម ជាចំណែកនេះការបង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

https://s2.moc.gov.kh/mocspace/mocspace_1698553392124.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553398933.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553405594.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553412690.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553418573.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553428427.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553428554.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553435994.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553441581.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553454984.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553455250.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553455000.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553455420.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553468203.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553468100.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553467879.jpg
https://s2.moc.gov.kh/mocspace/mocspace_1698553474707.jpg