អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្ត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួមនាពេលនេះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱ្យឯកឧត្ដម លោក ប្រធានសាខា ទាំង២៥ ធ្វើរបាយការណ៍សង្ខេបនូវការអនុវត្តការងារក្នុងរយៈពេលមួយខែតុលា ព្រមទាំងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះពេលកំពុងអនុវត្តការងារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈរួមមានដូចខាងក្រោម៖

១. មតិស្វាគមន៍ និងបើកកិច្ចប្រជុំ របស់ឯកឧត្ដមប្រតិភូប្រធានអង្គប្រជុំ

២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញ និងសាខា

៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ អគ្គនាយករង

៤. អនុសាសន៍ណែនាំរបស់ឯកឧត្ដមប្រតិភូប្រធានអង្គប្រជុំពាក់ព័ន្ធនឹង៖

- សាខាទាំងអស់ត្រូវផ្អាកការចុះអង្កេតតាមស្ថានីយ/ដេប៉ូប្រចាំថ្ងៃ ប៉ុន្តែករណីមានបណ្ដឹងពីអ្នកប្រើប្រាស់ ឬតាមការបញ្ជារបស់ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ត្រូវចុះអនុវត្តភ្លាម

- ត្រូវបង្កើនការចុះអប់រំ ផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៅតាមបណ្ដាគ្រឹះស្ថានសិក្សា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករ

- កសាងស្ថិតិបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលអនុវត្តកន្លងមក

- បន្តចុះត្រួតពិនិត្យតាមឃ្លាំងស្តុក ចែកចាយនូវទំនិញដែលរំលោភកម្មសិទ្ធិបញ្ញា

- បន្តបង្កើនសមត្ថភាពមន្រ្តីតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា។

https://s2.moc.gov.kh/mocspace/mocspace_1698550859204.jpg
https://s2.moc.gov.kh/mocspace/mocspace_1698550871037.jpg
https://s2.moc.gov.kh/mocspace/mocspace_1698550871148.jpg
https://s2.moc.gov.kh/mocspace/mocspace_1698550871303.jpg
https://s2.moc.gov.kh/mocspace/mocspace_1698550871134.jpg
https://s2.moc.gov.kh/mocspace/mocspace_1698550871206.jpg