លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈ​រដ្ឋ​កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈ​រដ្ឋ​កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ព្រមទាំងស្វែងរកកិច្ចគាំទ្រដល់សាធារណៈ​រដ្ឋ​កូរ៉េសម្រាប់ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០។

  (Phnom Penh): On the afternoon of Thursday, 26 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Dr. PARK Jung-Wook, Ambassador of the Republic of Korea to the Kingdom of Cambodia, to discuss strengthening cooperation and expanding bilateral trade and investment between the two countries and to seek support for the Republic of Korea in hosting the 2030 World Expo.  

https://s2.moc.gov.kh/mocspace/mocspace_1698378946876.jpg
https://s2.moc.gov.kh/mocspace/mocspace_1698378953830.jpg
https://s2.moc.gov.kh/mocspace/mocspace_1698378960997.jpg
https://s2.moc.gov.kh/mocspace/mocspace_1698378960835.jpg
https://s2.moc.gov.kh/mocspace/mocspace_1698378971750.jpg
https://s2.moc.gov.kh/mocspace/mocspace_1698378982489.jpg