ឯកឧត្តម សំហេង​ បូរ៉ា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញ​ចូល​រួម​ជា​អធិបតី​ ក្នុងពិធី​បើក "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (រាជ​ធានី​ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ​ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅសាល​ស៊ី​ធី​ហល​ មជ្ឍមណ្ឌលសន្និបាតកោះពេជ្រ ​ ឯកឧត្តម សំហេង​ បូរ៉ា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុងពិធី​បើក “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា”​។ វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុង​គោល​បំណង​ជំរុញ​ការ​នាំ​ចេញ​សំបុកត្រចៀក​កាំ​កម្ពុជា ដោយ​ផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម បង្កើន​ការ​នាំ​ចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​តាមរយៈវេទិកា​ធុរកិច្ចដ៏​សំខាន់​​នេះ​។ នៅក្នុង​ឱកាសនោះដែរ ឯក​ឧត្តមរដ្ឋលេខាធិការ​ បាន​អញ្ជើញ​​ធ្វើជា​សាក្សីក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាងសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និង​សមាគមត្រចៀកកាំមកពី​​ប្រទេស​ចិន​ ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម ស្តីពី​ការ​ជំរុញការ​នាំចេញ​​សំបុក​ត្រចៀក​កាំ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម​។   

H.E. Samheng Bora, Secretary of State of the Ministry of Commerce, presides over the Opening Ceremony of “Cambodia Bird’s Nest Business Forum”

(Phnom Penh): On Tuesday, 24 October 2023, at City Hall, Koh Pich, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, representative of Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of the “CAMBODIA BIRD’S NEST BUSINESS FORUM”. This forum was attended by Birds’ Nests Associations from Cambodia, Thailand, Vietnam, Malaysia and China in order to boost the export of Cambodia birds’ nests by providing opportunities for national and international traders in the field of swiftlet to strengthen and expand trade cooperation, find trade partners, and increase the export of Cambodian birds’ nests to international markets through this important business forum. On that occasion, His Excellency Secretary of State witnessed the signing ceremony of the Memorandum of Understanding between the Cambodian Swiftlet Birds’ Nests Manufacturer and Exporter Association and the Birds’ Nest Association from China, Malaysia, Thailand and Viet Nam on Export Promotion of Cambodia Birds’ Nests to China, Malaysia, Thailand and Viet Nam.

https://s2.moc.gov.kh/mocspace/mocspace_1698225395259.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395397.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395420.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395335.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395601.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395378.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395504.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395471.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395393.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395585.jpg
https://s2.moc.gov.kh/mocspace/mocspace_1698225395416.jpg