លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។   

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១. បទបង្ហាញស្តីពីការត្រៀមចូលរួមកិច្ចប្រជុំការពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការត្រៀមរៀបចំព្រឹត្តិការណ៍ «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក»

២. របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប

៣. របាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba

៤. របាយការណ៍វឌ្ឍនភាព លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន, សិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល និងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

៥. បញ្ហាផ្សេងៗ។

Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, May 9, 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, CCF Branch, and relevant officials.

The weekly meeting was held under the following agendas:

1. Presentation on Preparation for the 7th Global Review Meeting on Trade Assistance and Preparations for "Celebrating the 20th Anniversary of Cambodia's WTO Membership"

2. Brief Report of the Sub-Committee on Trade and Investment and the Cambodia-EU Joint Committee Meeting

3. Brief Report of the Implementation of the Memorandum of Understanding between the Ministry of Commerce and Alibaba

4. Brief Report of the ASEAN Digital Economy Framework Agreement, Negotiations, Digital Business Development Policy Consultation Workshop, and Implementation of the Memorandum of Understanding between the Ministry of Commerce and the Ministry of Posts and Telecommunications

5. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1715312189706.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312188965.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189038.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189723.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189572.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189661.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189576.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189737.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189741.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189586.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189805.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189669.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189719.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189665.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189782.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189730.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189858.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189825.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189960.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189890.jpg
https://s2.moc.gov.kh/mocspace/mocspace_1715312189604.jpg