ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Shinichi អភិបាលរងក្រុងសេនដៃ នៅសាលាក្រុងសេនដៃ នៃទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សេនដៃ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Shinichi អភិបាលរងក្រុងសេនដៃ នៅសាលាក្រុងសេនដៃ នៃទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យសុខាភិបាល រវាងកម្ពុជា និងក្រុងសេនដៃ ប្រទេសជប៉ុន។ ជាមួយគ្នានេះ គណៈប្រតិភូមកពីសាលាក្រុងសេនដៃ មានបំណងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីសិក្សាលទ្ធភាពអំពីឱកាសពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអប់រំ និងវិស័យសុខាភិបាលវិញ រដ្ឋបាលខេត្តក្រុងសេនដៃ កំពុងពិចារណាផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សាអំពីចក្ខុរោគសាស្រ្ត និងបន្តអាជីពការងារក្នុងការព្យាបាលថែទាំភ្នែកផងដែរ៕

(Sendai, Japan): On the afternoon of Thursday, 2 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, accompanied by His Excellency TUY Ry, Ambassador of Cambodia to Japan, met with His Excellency TAKAHASHI Shinichi, Vice Mayor of Sendai City, Sendai City Hall, Sendai City, Miyagi Prefecture, Japan.

This meeting aims to discuss cooperation between Cambodia and Sendai, Japan in the economic sector, trade, tourism, culture, education, and health sectors. In reflection, the delegation from Sendai City Hall intends to visit Cambodia soon to conduct a feasibility study on investment and trade opportunities. Regarding the education and health sector, the Governmental Administration of Sendai is considering offering scholarship opportunities to Cambodian students who wish to study ophthalmology and pursue a career in eye care.  

https://s2.moc.gov.kh/mocspace/mocspace_1715066887059.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066886858.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066886970.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066887024.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066886950.jpg