ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឹស៊ឹមឹ ថៃ (Susumu Tai) ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សេនដៃ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឹស៊ឹមឹ ថៃ (Susumu Tai) ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។

កិច្ចជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន ការចូលរួមពិព័រណ៍កម្ពុជាប្រចាំឆ្នាំនៅទីក្រុងតូក្យូ និងវឌ្ឍនភាពការងារនៃដំណើរការស្នើសុំតាមរយៈក្រសួងពាណិជ្ជកម្ម ដើម្បីកែសម្រួលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៣ សសរ ស្តីពីការទទួលស្គាល់សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ពី “ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំក្រុងសេនដៃ” មក “ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសជប៉ុន” វិញ៕

(Sendai, Japan): On the afternoon of Thursday, 2 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, accompanied by His Excellency TUY Ry, Ambassador of Cambodia to Japan, met with His Excellency Susumu Tai, Advisor to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Office of the Honorary Consulate of Cambodia in Sendai, Sendai City, Miyagi Prefecture, Japan.

The meeting discussed the working progress of the Honorary Consulate of Cambodia in Sendai regarding trade and economic cooperation between Cambodia and Japan, the participation in the annual event Cambodia Festival in Tokyo, and the updated progress of the request through the Ministry of Commerce to amend the Decision of the Royal Government of Cambodia No 43 SSR on the Recognition of Members of the Representative Office of the Cambodia Chamber of Commerce from “the Representative Office of the Cambodia Chamber of Commerce in Sendai” to “the Representative Office of the Cambodia Chamber of Commerce in Japan”.  

https://s2.moc.gov.kh/mocspace/mocspace_1715066782202.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066782256.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066782768.jpg