ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងក្រុមការងាររបស់អង្គការ WTO និងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។   

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់មតិណែនាំលើទិន្នន័យស្ថិតិ និងឯកសារដែលចាំបាច់ក្នុងការចងក្រងជារបាយការណ៍សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕

---

His Excellency SOK Sopheak, Secretary of State of Commerce, presides over the closing ceremony of the Consultative Meeting on “The 3rd Cambodian Trade Policy Review.”

...

(Phnom Penh): On the morning of Friday, 3 May 2024, at the Ministry of Commerce, His Excellency SOK Sopheak, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the closing ceremony of the Consultative Meeting on “The 3rd Cambodian Trade Policy Review” with the participation of Excellencies, Vice Chairman and Member of the Committee on the Preparation of Documents for Trade Policy Review of Cambodia under the WTO Framework, the WTO Team, and the officials of the Ministry of Commerce.

This meeting aims to review, evaluate, and comment on the statistical data and documents needed to compile and prepare the report for the 3rd TPR Meeting to be held in March 2025 in Geneva, Switzerland.

https://s2.moc.gov.kh/mocspace/mocspace_1715066638481.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638247.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638346.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638547.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638048.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638289.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638326.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638476.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638437.jpg
https://s2.moc.gov.kh/mocspace/mocspace_1715066638188.jpg